ថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង
ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការទូទាត់សេវាផ្គត់ផ្គង់រថយន្ត សម្រាប់ឆ្នាំ ២០២៣
ពិសេសសម្រាប់ការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ, លោកស្រីប្រធាននាយកដ្ឋានរដ្ឋបាល
និង ហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានថវិកា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ
។
អង្គប្រជុំ បានពិនិត្យពិភាក្សាលើទិដ្ឋភាពរួម និង
ស្ថានភាពរបស់ក្រុមហ៊ុនផ្គត់ផ្គង់សេវារថយន្តប្រណិត
ក្នុងការត្រៀមរៀបចំរថយន្តសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games និង ASEAN
Para Games ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ អង្គប្រជុំ
បានពិនិត្យថ្លឹងថ្លែងលើករណីនៃការស្នើសុំនេះ ដោយប្រៀបធៀបរវាងផលប៉ះពាល់លើថវិកាជាតិ
និង លទ្ធភាពក្នុងការទូទាត់ ៕